នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការគីមីវិទ្យានិងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន៤ពាក្យគឺ កម្លាំងអគ្គិសនី បន្ទុកអគ្គិសនី ឌីអេឡិចទ្រិច និងកុងដង់សាទ័រ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖