នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការកសិកម្ម ដោយអនុម័តពាក្យបានចំនួន៣ពាក្យគឺ ដី មុខងារដី និងការគ្រប់គ្រងដី ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖