សូមជម្រាបជូនសាធារណជននិងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាបណ្ឌិត្យ សភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើអក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារណនាម» នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នំាជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨:៣០នាទីព្រឹក នៅសាលមរតកសិល្បៈខ្មែរ (អគារឥន្ទ្រទេវីជាន់ទី៤) នៃរាជបណ្ឌិត្យសភាកម្ពុជា។
សម្រាប់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយនានាដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមទាក់ទង
លេខទូរសព្ទ : ០៩២ ៨៩២ ៣៤៣/០១៧ ៦៧០ ២៣០។
សូមអរគុណ!