National Council of Khmer Language
ប្រជុំអនុម័តបច្ចេកសព្ទក្រុមប្រឹក្សាជាតិភាសាខ្មែរ
នៅរសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិង អនុម័តបច្ចេកសព្ទរបស់គណៈកម្មការគណិតវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន ៥ពាក្យ។