ថ្ងៃ​ព្រហស្បតិ៍, ខែ​មីនា 28, 2024
Home ព័ត៌មាន

ព័ត៌មាន

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរបោះពុម្ពជាសៀវភៅនិងទម្រង់ឌីជីថល

នាថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វចនានុក្រមខ្មែរបោះពុម្ពជាសៀវភៅនិងទម្រង់ឌីជីថលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។សាធារណជនទាំងអស់អាចទាញយកវចនានុក្រមខ្មែរបច្ចុប្បន្នកម្ម(Khmer Dictionary 2022)បានតាមរយៈបញ្ជាប់ខាងក្រោម៖ – ទូរសព្ទឆ្លាតប្រព័ន្ធ iOS : https://apps.apple.com/us/app/khmer-dictionary-2022/id1661203115...

សេចក្តីជូនដំណឹង

ក្រុមប្រឹក្សាជាតិភាសាខ្មែរសូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា តាមរយៈបញ្ជាប់ https://rac-app.com/ សាធារណជនអាចទាញយកសុសវែរកំណែស្លាកនិងការផ្សព្វផ្សាយ(S&M KH) សទ្ទានុក្រមបច្ចេកសព្ទខ្មែរ(Lexicon KH) និងវចនានុក្រមខ្មែរ។

សេចក្តីជូនដំណឹងស្តីពីការប្រើសាកល្បងសុសវែរវចនានុក្រមខ្មែរ

       សូមគោរពជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមប្រឹក្សាជាតិភាសាខ្មែរបានធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងបានបង្កើតជាទម្រង់សុសវែរដែលអាចប្រើប្រាស់បាននៅក្នុងទូរសព្ទឆ្លាតប្រព័ន្ធ IOS និង Android។ ក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងដាក់ឱ្យដំណើរការសាកល្បងសុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២ នេះនៅក្នុងទូរសព្ទឆ្លាតទាំង២ប្រព័ន្ធ ក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សាធារណជនទាំងអស់អាចទាញយកវចនានុក្រមខ្មែរបច្ចុប្បន្នកម្ម(Khmer Dictionary 2022)បានតាមរយៈបញ្ជាប់ខាងក្រោម៖      - ទូរសព្ទឆ្លាតប្រព័ន្ធ IOS ក្នុង App Store:...

សេចក្ដីជូនដំណឹង

សូមជម្រាបជូនសាធារណជននិងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាបណ្ឌិត្យ សភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើអក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារណនាម» នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នំាជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨:៣០នាទីព្រឹក នៅសាលមរតកសិល្បៈខ្មែរ (អគារឥន្ទ្រទេវីជាន់ទី៤) នៃរាជបណ្ឌិត្យសភាកម្ពុជា។ សម្រាប់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយនានាដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមទាក់ទង លេខទូរសព្ទ : ០៩២ ៨៩២ ៣៤៣/០១៧...

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី២ ថ្ងៃពុធ ៦រោច

កាលពីថ្ងៃ ពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ានសុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ដែលស្នើដោយក្រសួងបរិស្ថានបានចំនួន៥ពាក្យ មានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី១ ថ្ងៃអង្គារ ៩រោច

នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យាដោយអនុម័តពាក្យបានចំនួន៣ពាក្យគឺ សិចម៉ង់/អង្កត់ កន្ទរសូរ និងកម្ទរសូរ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី២ ថ្ងៃពុធ ៣រោច

នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការកសិកម្មដោយអនុម័តពាក្យបានចំនួន៣ពាក្យគឺ ប្រូហ្វាលដី ស្រទាប់ដី និងដីស្រទាប់លើ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី២ ថ្ងៃពុធ ១១កើ

នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការកសិកម្មដោយអនុម័តពាក្យបានចំនួន៤ពាក្យគឺ សុខភាពដី គុណភាពដី សមត្ថភាពដី និងផលិតភាពដី ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

បណ្ដាញសង្គម

20,602FansLike
2,504FollowersFollow
0SubscribersSubscribe

ព័ត៌មានថ្មីៗ

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន ៥ពាក្យ។

ការអនុម័តពាក្យ

នៅរសៀល ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន៧ពាក្យ។

ការអនុម័តពាក្យ

កាលពីរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន ៦ពាក្យ។

ការអនុម័តពាក្យ

នៅរសៀល ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន១០ពាក្យ។

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន៨ពាក្យ។