ថ្ងៃ​សុក្រ, ខែ​មេសា 26, 2024

សិក្ខាសាលាស្តីពី«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរនិងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

បច្ចុប្បន្នជាសម័យសកលភាវូបនីយកម្ម វប្បធម៌បរទេសសាបព្រោះគ្មានដែនកំណត់ ភាសានិងអក្សររបស់ជាតិសាសន៍នីមួយៗសុទ្ធតែមានសារៈសំខាន់ មិនថាប្រទេសតូចឬធំ។ កាលណាភាសានិងអក្សរបស់គេរីកសាយ ភាយទៅកន្លែងណា ឥទ្ធិពលនៃវប្បធម៌ប្រពៃណីរបស់គេក៏ផ្សព្វផ្សាយបានទូលំទូលាយនៅទីនោះដែរ។ ប្រសិនបើវិស័យភាសានេះទន់ខ្សោយ ខ្វះពាក្យប្រើ ការប្រើប្រាស់មិនឯកភាពគ្នា នោះការផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិក៏មិនបានទូលំទូលាយ ហើយវប្បធម៌ប្រពៃណីជាតិក៏ចុះទន់ ខ្សោយ និងអាចប្រឈមនឹងការបាត់បង់។​ជាការពិត យើងមានភាសានិងអក្សររបស់យើងហើយ តែក្នុងករណីចាំបាច់ខ្លះ យើងក៏ត្រូវការប្រើភាសានិងអក្សរបរទេសផងដែរ។ ជាក់ស្ដែង យើងប្រើអក្សរឡាតាំងដើម្បីសរសេរឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ស្លាកសញ្ញាបង្ហាញផ្លូវ ទីកន្លែងផ្សេងៗ សម្រាប់ជនបរទេសអាននិងស្គាល់ ព្រោះគេមិនចេះអានអក្សរខ្មែរ។ លើសពីនេះ យើងក៏ត្រូវប្រើអក្សរខ្មែរដើម្បីកត់សូរពាក្យកម្ចីពីបរទេស ជាពិសេសឈ្មោះ ប្រទេស ឈ្មោះតំបន់នានាលើពិភពលោកជាដើម ដើម្បីឱ្យខ្មែរបានស្គាល់។

សិក្ខាសាលានេះមានវាគ្មិន៥នាក់ និងមានអ្នកចូលរួមចំនួន២០៥អង្គ/នាក់។ វាគ្មិនទាំង៥នាក់ បានចែករំលែកចំណេះដឹង បទពិសោធន៍ និងគោលគំនិតរបស់ខ្លួនទាក់ទងនឹងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងនិងការកត់សូរភាសាបរទេសជាអក្សរខ្មែរ ដែលក្នុងនោះមាន៖

១- លោក ចែម វត្ថុ បង្ហាញអំពីការកត់សម្គាល់អំពីអក្ខរវិធីសំណងរូបនិងអក្ខរវិធីសំណងសូរ

តាមរយៈប្រធានបទនេះ លោកបានបង្ហាញដល់អង្គសិក្ខាសាលាអំពីប្រព័ន្ធសំណេរនៃភាសា ប្រព័ន្ធសំណេរនៃភាសាខ្មែរ រ៉ូម៉ាំងនីយកម្មភាសាខ្មែរ អក្ខរវិធីសំណងរូបភាសាខ្មែរ។ លោកក៏បានកត់សម្គាល់អំពីអក្ខរវិធីសំណងរូប អក្ខរវិធីសំណងសូរ និងប្រព័ន្ធ IPA ជាការពិចារណានិងដំណោះស្រាយចំពោះការប្រើតួអក្សរនិងសញ្ញារបស់រ៉ូមាំងសម្រាប់ភាសាខ្មែរផងដែរ។

២- លោក ឃឹម វិច្ឆិកា បង្ហាញអំពីការកត់សូរភាសាបារាំងនិងអង់គ្លេសជាអក្សរខ្មែរនៅក្នុងវចនានុក្រមពុទ្ធសាសនាបណ្ឌិត្យ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-៦៨

តាមរយៈប្រធានបទនេះ លោកបានបង្ហាញដល់អង្គសិក្ខាសាលាថា ក្នុងវចនានុក្រមខ្មែរនេះ យើងឃើញមានពាក្យកម្ចីពីភាសាបារាំង ភាសាអង់គ្លេស ដែលក្នុងនោះពាក្យកម្ចីតែមួយ តែសំណេរជាភាសាខ្មែរមានសំណេរមួយបែប សំណេរពីរបែប និងសំណេរបីបែប ដែលសំណេរទាំងបីបែបនេះទាក់ទងទៅនឹងទំនោរនៃការសរសេរដោយផ្អែកលើជាតិសព្ទ សូរសព្ទ និង បែបខ្មែរនីយកម្ម។

៣- ឯកឧត្តម សូ មុយឃៀង បង្ហាញអំពីព្យញ្ជនៈឡាតាំងនិងព្យញ្ជនៈខ្មែរ ស្រង់ចេញពីនាម អសាធារណ៍បរទេសនិងខ្មែរ

តាមរយៈប្រធានបទនេះ ឯកឧត្តមបានប្រៀបធៀបរវាងព្យញ្ជនៈឡាតាំងនិងព្យញ្ជនៈខ្មែរ ដែលអាចចែកការប្រៀបធៀបជាព្យញ្ជនៈដើមព្យាង្គនិងព្យញ្ជនៈចុងព្យាង្គ។

៤- ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ បង្ហាញអំពីឡាតាំងខ្មែរ

តាមរយៈប្រធានបទនេះ ឯកឧត្តមបានលើកយកប្រព័ន្ធកត់ត្រាសូរតាមអក្ខរសូរអន្តរជាតិ(API) អក្ខររូបអន្តរជាតិ និងការកត់ត្រាដោយអក្សរឡាតាំងមកបង្ហាញ។ ការកត់ត្រាដោយអក្សរឡាតាំង លោកបានកំណត់ ថាជាប្រព័ន្ធកត់ត្រាសូរឡាតាំងខ្មែរ ដែលយកព្យញ្ជនៈខ្មែរមកកត់ត្រាពាក្យបរទសតាមសូរអាន ដោយរៀបរយសមស្របតាមប្រដាប់បន្លឺសំឡេងនៃជនជាតិខ្មែរ និងគោរពតាមមូលភេទ អ អ៊ ផងដែរ។

៥- ឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បង្ហាញអំពីការកត់សូរព្យញ្ជនៈនិងសូរស្រៈខ្មែរជាអក្សរឡាតាំង តាមគោលគំនិតរបស់គណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យ

តាមរយៈប្រធានបទនេះ ឯកឧត្តមបណ្ឌិតបានលើកយកការប្រើអក្សរឡាតាំងកត់សូរព្យញ្ជនៈនិងសូរស្រៈ ដែលគណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យបានកំណត់ ដោយសង្កេតថាការយកអក្សរឡាតាំងកត់សូរព្យញ្ជនៈខ្មែរ សំណេរជាឡាតាំង១បែប កត់សូរព្យញ្ជនៈខ្មែរតែ១ និងការប្រើអក្សរឡាតាំងកត់សូរ ស្រៈខ្មែរ សំណេរជាឡាតាំង ១បែប កត់សូរស្រៈខ្មែរបានច្រើនករណី។

អត្ថបទទាក់ទង

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន២ពាក្យ។

ការអនុម័តពាក្យ

នៅរសៀល ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន៨ពាក្យ។

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន ១០ពាក្យ។

បណ្ដាញសង្គម

20,602FansLike
2,504FollowersFollow
0SubscribersSubscribe

ដំណឹងថ្មីៗ

នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន៤ពាក្យ។

ការអនុម័តពាក្យ

នៅរសៀល ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន៥ពាក្យ។