នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការកសិកម្មដោយអនុម័តពាក្យបានចំនួន៤ពាក្យគឺ សុខភាពដី គុណភាពដី សមត្ថភាពដី និងផលិតភាពដី ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖