ថ្ងៃ​ចន្ទ, ខែ​មេសា 29, 2024
Home នាទីភាសាខ្មែរ

នាទីភាសាខ្មែរ

ការអនុម័តពាក្យ

នៅរសៀល ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន២ពាក្យ។

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន១៦ពាក្យ។

អំពីពាក្យ «កិច្ចទីផ្សារ/ម៉ាឃិធីង» អ. marketing បារ. marketing (m.)

លោកស្រីបណ្ឌិត ព្រុំ ទេវី ប្រធានគណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ច បានពន្យល់អំពីប្រភពឫសគល់ ប្រវត្តិ និងការអនុម័តពាក្យ marketing ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ។ កិច្ចទីផ្សារ/ម៉ាឃិធីងអ. marketingបារ. marketing (m.) សំណុំនៃសកម្មភាពបុគ្គល ស្ថាប័ន ឬ ក្រុមហ៊ុន នានាក្នុងការបង្កើតតម្លៃ ការផ្សព្វផ្សាយ ការជំរុញ ការដោះដូរ និងការផ្តល់នូវអ្វីដែលមានប្រយោជន៍ ដល់អតិថិជន ដៃគូ និងសង្គមទាំងមូល។ https://youtu.be/Bu6zeEqP86s

អំពីពាក្យ «វេជ្ជសាស្ត្រ» «សុខាភិបាល» និង«វិទ្យាសាស្ត្រសុខាភិបាល»

ឯកឧត្តមបណ្ឌិតសភាចារ្យ សំ សោភាន់ ប្រធានគណៈកម្មការវិទ្យាសាស្ត្រសុខាភិបាលនៃក្រុមប្រឹក្សាជាតិភាសាខ្មែរពន្យល់អំពីពាក្យ«វេជ្ជសាស្ត្រ» «សុខាភិបាល» និង«វិទ្យាសាស្ត្រសុខាភិបាល»។ https://youtu.be/B7plbaWosnM

អំពីពាក្យ«ប៊ីលាន» អ. billion និង«ទ្រីលាន» អ. trillion

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ចនៃក្រុមប្រឹក្សាជាតិភាសាខ្មែរបានពន្យល់អំពីពាក្យ«ប៊ីលាន» អ. billion និង«ទ្រីលាន» អ. trillion។ https://youtu.be/lhzEyUBYbro

អំពីពាក្យ «ឈែត» អ. chat បារ. bavardage (m.)

ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា អតីតប្រធានគណៈកម្មការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបច្ចុប្បន្នជាប្រធានគណៈកម្មការគីមីវិទ្យានិងរូបវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរបានពន្យល់អំពីការអនុម័តពាក្យ «ឈែត» ជាភាសាអង់គ្លេស chat និងជាភាសាបារាំង bavardage (m.)។ https://youtu.be/y2nFAbxmL0Y

សិក្ខាសាលាស្តីពី«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរនិងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

បច្ចុប្បន្នជាសម័យសកលភាវូបនីយកម្ម វប្បធម៌បរទេសសាបព្រោះគ្មានដែនកំណត់ ភាសានិងអក្សររបស់ជាតិសាសន៍នីមួយៗសុទ្ធតែមានសារៈសំខាន់ មិនថាប្រទេសតូចឬធំ។ កាលណាភាសានិងអក្សរបស់គេរីកសាយ ភាយទៅកន្លែងណា ឥទ្ធិពលនៃវប្បធម៌ប្រពៃណីរបស់គេក៏ផ្សព្វផ្សាយបានទូលំទូលាយនៅទីនោះដែរ។ ប្រសិនបើវិស័យភាសានេះទន់ខ្សោយ ខ្វះពាក្យប្រើ ការប្រើប្រាស់មិនឯកភាពគ្នា នោះការផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិក៏មិនបានទូលំទូលាយ ហើយវប្បធម៌ប្រពៃណីជាតិក៏ចុះទន់ ខ្សោយ និងអាចប្រឈមនឹងការបាត់បង់។​ជាការពិត យើងមានភាសានិងអក្សររបស់យើងហើយ តែក្នុងករណីចាំបាច់ខ្លះ យើងក៏ត្រូវការប្រើភាសានិងអក្សរបរទេសផងដែរ។ ជាក់ស្ដែង យើងប្រើអក្សរឡាតាំងដើម្បីសរសេរឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ស្លាកសញ្ញាបង្ហាញផ្លូវ ទីកន្លែងផ្សេងៗ...

បណ្ដាញសង្គម

20,602FansLike
2,504FollowersFollow
0SubscribersSubscribe

ព័ត៌មានថ្មីៗ

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន២ពាក្យ។

ការអនុម័តពាក្យ

នៅរសៀល ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន៨ពាក្យ។

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន ១០ពាក្យ។

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន៤ពាក្យ។

ការអនុម័តពាក្យ

នៅរសៀល ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន៥ពាក្យ។