ថ្ងៃ​ចន្ទ, ខែ​ឧសភា 20, 2024
Home នាទីភាសាខ្មែរ

នាទីភាសាខ្មែរ

អំពីពាក្យ«ប៊ីលាន» អ. billion និង«ទ្រីលាន» អ. trillion

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ចនៃក្រុមប្រឹក្សាជាតិភាសាខ្មែរបានពន្យល់អំពីពាក្យ«ប៊ីលាន» អ. billion និង«ទ្រីលាន» អ. trillion។ https://youtu.be/lhzEyUBYbro

អំពីពាក្យ «ឈែត» អ. chat បារ. bavardage (m.)

ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា អតីតប្រធានគណៈកម្មការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបច្ចុប្បន្នជាប្រធានគណៈកម្មការគីមីវិទ្យានិងរូបវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរបានពន្យល់អំពីការអនុម័តពាក្យ «ឈែត» ជាភាសាអង់គ្លេស chat និងជាភាសាបារាំង bavardage (m.)។ https://youtu.be/y2nFAbxmL0Y

សិក្ខាសាលាស្តីពី«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរនិងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

បច្ចុប្បន្នជាសម័យសកលភាវូបនីយកម្ម វប្បធម៌បរទេសសាបព្រោះគ្មានដែនកំណត់ ភាសានិងអក្សររបស់ជាតិសាសន៍នីមួយៗសុទ្ធតែមានសារៈសំខាន់ មិនថាប្រទេសតូចឬធំ។ កាលណាភាសានិងអក្សរបស់គេរីកសាយ ភាយទៅកន្លែងណា ឥទ្ធិពលនៃវប្បធម៌ប្រពៃណីរបស់គេក៏ផ្សព្វផ្សាយបានទូលំទូលាយនៅទីនោះដែរ។ ប្រសិនបើវិស័យភាសានេះទន់ខ្សោយ ខ្វះពាក្យប្រើ ការប្រើប្រាស់មិនឯកភាពគ្នា នោះការផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិក៏មិនបានទូលំទូលាយ ហើយវប្បធម៌ប្រពៃណីជាតិក៏ចុះទន់ ខ្សោយ និងអាចប្រឈមនឹងការបាត់បង់។​ជាការពិត យើងមានភាសានិងអក្សររបស់យើងហើយ តែក្នុងករណីចាំបាច់ខ្លះ យើងក៏ត្រូវការប្រើភាសានិងអក្សរបរទេសផងដែរ។ ជាក់ស្ដែង យើងប្រើអក្សរឡាតាំងដើម្បីសរសេរឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ស្លាកសញ្ញាបង្ហាញផ្លូវ ទីកន្លែងផ្សេងៗ...

បណ្ដាញសង្គម

20,602FansLike
2,504FollowersFollow
0SubscribersSubscribe

ព័ត៌មានថ្មីៗ

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន ១០ពាក្យ។

ការអនុម័តពាក្យ

នៅព្រឹកនិងរសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន១២ពាក្យ។

ការអនុម័តពាក្យ

នៅពេលព្រឹកនិងរសៀល ថ្ងៃអង្គារ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន១៨ពាក្យ។

ការអនុម័តពាក្យ

នៅរសៀល ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន១៨ពាក្យ។

ការអនុម័តពាក្យ

នៅរសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន២ពាក្យ។