កាលពីថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានរៀបចំពិធីប្រគល់រង្វាន់ជូនជ័យលាភីចំនួន៣រូប ដែលបានឈ្នះរង្វាន់ក្នុងការឆ្លើយល្បែងអក្ខរាវិរុទ្ធ។
ជ័យលាភីទាំង៣រូប មានឈ្មោះដូចខាងក្រោម៖
១- លោក បូរ ចំណាន
២- លោក លីវ សុភ័ណ្ឌ
៣- កញ្ញា ពេជ ផល្លា